គេហទំព័រសុខភាព-អាហារ និងអភិវឌ្ឍន៍ ត្រូវបានបង្កើតឡើងដោយ PPM-Confirel Group

សេណេហ្កាល់ : ជំនួបលើកទីបីរវាងសហគ្រាសផលិតឱសថប៉េប៉េអឹម និងសមាគមអ្នកលក់នៅតាមឱសថស្ថានក្នុងតំបន់ភាគខាងត្បូង

កាលបរិច្ឆេទ: ០៩ កក្កដា ២០២៤ / សុខភាព / Author : ATH Sokren

កាលពីថ្ងៃទី៨​ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅនេះ នៅទីក្រុង Ziguinchor មានរៀបចំជំនួបលើកទីបីរវាងសហគ្រាស​ផលិត​ឱសថ​ ប៉េប៉េអឹម និងសមាគមអ្នកលក់នៅតាមឱសថស្ថានក្នុងតំបន់ខាងត្បូងនៃប្រទេសសេណេហ្កាល់។ ខាងក្រោមនេះគឺជារបាយការណ៍របស់លោក Saliou

«អ្នកចូលរួមទាំង ៦៣ រូប សម្តែងការកោតសរសើរចំពោះសហគ្រាសផលិតឱសថប៉េប៉េអឹម ដែលតែងតែយកចិត្តទុកដាក់រៀបចំឱ្យមានជំនួបដ៏មានសារៈសំខាន់នេះយ៉ាងទៀងទាត់ ដើម្បីជួយឱ្យពួកគេមានចំណេះដឹង និងចំណេះធ្វើបន្ថែមទៀតខាងផ្នែកលក់។

ប្រធានបទនៅឆ្នាំនេះគឺ៖ «ការប្រាស្រ័យទាក់ទងជាមួយភ្ញៀវនៅកន្លែងលក់»។ ទាក់ទិននឹងប្រធានបទនេះដែរ អ្នកចូលរួមភាគច្រើនមានរឿងរ៉ាវមិនតិចទេ ដើម្បីចែករម្លែកក្នុងនាមជាអ្នកលក់ និងបានផ្តល់ជាអនុសាសន៍ក៏ដូចជាយោបល់ទាក់ទងនឹងបទពិសោធផ្ទាល់ខ្លួនឱ្យគ្នាទៅវិញទៅមក។

បន្ទាប់មក ក្រុមការងាររបស់សហគ្រាស​ផលិត​ឱសថ​ ប៉េប៉េអឹម ក៏បានធ្វើការណែនាំពីផលិតផលឱសថរបស់សហគ្រាសជាច្រើនមុខ។ ផ្នែកថ្នាំបំបាត់ការឈឺចុកចាប់ មានដូចជាថ្នាំ KINAL  ថ្នាំ KINAL CODEINE ថ្នាំ KINAFON ថ្នាំ B-VIT-FORT និងថ្នាំ PANOL ចំណែកឯថ្នាំព្យាបាលជំងឺក្អកផ្តាសាយមានដូចជា ថ្នាំ RHINEX និង CARBOTOUX។ ការណែនាំនេះឆ្លើបតបទៅនឹងគោលដៅ និងតម្រូវការរបស់អ្នកលក់នៅតាមឱសថស្ថានមួយចំនួនធំ ព្រោះពួកគេអាចណែនាំបន្តទៅដល់អតិថិជនរបស់ខ្លួន។

ការណែនាំផលិតផល KEM Probiotique ដែលជាផលិតផលជំនួយដល់សុខុមាលភាពរបស់អ្នកប្រើប្រាស់ ក៏ជាឱកាសមួយដើម្បីបើកការពិភាក្សាគ្នាយ៉ាងទូលំទូលាយជុំវិញគុណប្រយោជន៍ និងរបៀបប្រើប្រាស់ផលិតផលមួយនេះធ្វើជាជំនួយបន្ថែមក្នុងការព្យាបាលជំងឺទឹកនោមផ្អែម ក៏ដូចជាគុណប្រយោជន៍សម្រាប់សុខភាពផ្លូវភេទរបស់គូស្រករ។ បទអន្តរាគមន៍ជាច្រើន និងការពន្យល់យ៉ាងក្បោះក្បាយធ្វើឱ្យគេដឹងកាន់តែច្បាស់ពីធាតុផ្សំ និងរបៀបប្រើប្រាស់ឱ្យបានត្រឹមត្រូវ។ កិច្ចពិភាក្សាជុំវិញផលិតផល KEM Probiotique នេះបានបន្តរហូតទៅដល់តុអាហារក្នុងឱកាសទទួលទានអាហារថ្ងៃត្រង់របស់អ្នកចូលរួម។

ចុងបញ្ចប់ សហគ្រាសផលិតឱសថប៉េប៉េអឹមបានថ្លែងអំណរគុណ និងដឹងគុណទៅកាន់សមាគមអ្នកលក់នៅតាមឱសថស្ថានក្នុងតំបន់ខាងត្បូងនៃប្រទេសសេណេហ្កាល់ចំពោះការចំណាយពេលដ៏មានតម្លៃរបស់ពួកគេ ធ្វើដំណើរមកពីទីឆ្ងាយៗដើម្បីចូលរួមក្នុងជំនួបនេះ។ សមាគមបានបន្តភាពជាដៃគូជាមួយសហគ្រាស ដោយបានបង្កើតក្រុម WhatsApp ដែលមានឈ្មោះថា PPM AVPZS ដើម្បីទាក់ទងគ្នាជាមួយអ្នកលក់ដូចគ្នា និងជាមួយក្រុមការងារសហគ្រាស និងដើម្បីចែករម្លែកព័ត៌មានជុំវិញចំណេះដឹងទាក់ទងនឹងផលិតផល និងឱកាសទីផ្សារ។

ព្រឹត្តិការណ៍នេះត្រូវបានបញ្ចប់ជាមួយនឹងពិធីលៀងភោជនាហារថ្ងៃត្រង់ និងការថតរូបអនុស្សាវរីយ៍ជុំគ្នា និងការណាត់ជួបគ្នាជាថ្មីនៅឆ្នាំក្រោយទៀតក្នុងឱកាសជំនួបលើកទី៤ ឆ្នាំ២០២៥។ សម្រាប់ឆ្នាំក្រោយ ពួកគេបានស្នើសុំឱ្យសហគ្រាសរៀបចំរយៈពេលពីរថ្ងៃនៅកន្លែងពីរផ្សេងគ្នា ដើម្បីឲ្យសមាគមឱសថការីក្នុងតំបន់ភាគខាងត្បូង និងក្រុមគ្រូពេទ្យអាចចូលរួមជាមួយពួកគេផងដែរ៕